1.ស្រណោះអើយដីខ្មែរអើយ   ដីស្រែអើយចំការអើយ

ចិត្តខ្ញុំស្នេហាអើយ                     គ្មានភ្លេចឡើយ

បើសិនបានរស់អើយ                 រួមកៀកកើយ

ជីវិតខ្ញុំអ្ហើយហាអើយ                 ម្លេះសែនរីករាយ ។

2.តែកម្មអកុសលអើយ              ផ្តល់អប្បលក្ខណ៍អឺអើយ

អោយខ្ញុំបែកបាក់អើយ                ពីគ្រួសារអើងអើយ

ម៉ែឳបងប្អូនអើយ                         ជីដូនជីតាអើយ

ព្រាត់ទាំងសង្សាហាអើយ           ស្នេហ៍ស្មើជីវិត ។

3.ខ្ញុំលើហត្ថាៗ                              ទំាងពីរប្រណមអើយ

សូមអស់ឥន្ទព្រហ្មៗ                     មេត្តាករុណា

ដល់ជីវិតសត្វលោកៗ                  រស់ក្នុងលោកា

ឈឺផ្សាឥតល្ហែៗ                           ឥតមានឈប់ឈរ

4.សូមលោកប្រមើលៗ                 មើលសព្វទិសា

តើសត្វលោកណាៗ                     កំពុងវេទនា

សូមប្រោសប្រទានៗ                    អោយបានភ្លឺថ្លា

ប្រាថ្នាសូមរស់ៗ                            ក្នុងសន្តិវាស ។